Webs Side For All People.

News

Simple ways to reduce stress

Posted by Chhay Seng Chhinh on March 31, 2014 at 10:15 PM Comments comments (0)

ទំព័រដើម

www.news.sabay.com.kh

ស្រ្តេស​​បាន​​ក្លាយ​ជា​បញ្ហា​​ទូទៅ​ កើត​មាន​ជា​ប្រចាំ​របស់​​មនុស្ស​គ្រប់រូប។ ​​ប៉ុន្តែ​បញ្ហា​ត្រង់​ថា អ្នក​ខ្លះ​អាច​ជួប​ប្រទះ​បញ្ហា​នេះ​តិចតួច​បំផុត ខណៈ​មនុស្ស​មួយ​ចំនួន​ទៀត​បាន​ក្លាយ​ជា​រឿង​ធម្មតា​ទៅ​ហើយ។

ទោះបី​ជា​យ៉ាងណា​ក៏ដោយ ប្រសិន​បើ​​ប្រិយមិត្ត​​​ទុក​ឲ្យ​បញ្ហា​នេះ​ ​​​កាន់តែ​ធំ​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ នៅ​ពេល​អនាគត ​វា​នឹង​បង្ក​ទៅ​ជា​ជំងឺ​​ផ្លូវ​ចិត្ត​ និង​ផ្លូវកាយ​ផ្សេងៗ​ទៀត​ដែល​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​សុខភាព។ ខាងក្រោម​នេះ ​គឺ​ជា​គន្លឹះ​សាមញ្ញ​​មួយ​ចំនួន​ ដែល​អាច​រួម​ចំណែក​កាត់​បន្ថយ​ស្រ្តេស​របស់​លោក​អ្នក។​

១ ឈប់​​ផ្ដោត​លើ​បញ្ហា​ដែល​កើត​មាន

ការ​គិត​ទៅ​លើ​បញ្ហា​ដែល​កើត​មាន​ឡើង​​ស្រាប់ នឹង​ធ្វើ​ឲ្យ​លោក​អ្នក​មាន​អារម្មណ៍​​​តឹងតែង​កាន់តែ​ខ្លាំង​បន្ថែម​ទៀត។​ យក​ល្អ​ឈប់​គិត​លើ​បញ្ហា​នោះ​ ហើយ​ប្ដូរ​មក​មើល​គន្លឹះ​ផ្សេងៗ​ជា​ដំណោះស្រាយ​​វិញ​ ទើប​ប្រសើរ។

២ ហាត់ប្រាណ

ហាត់​ប្រាណ​តាម​បែប Yoga មាន​គុណប្រយោជន៍​ច្រើន​ណាស់​សម្រាប់​កាត់​បន្ថយ​ស្រេ្តស​។ វា​​​ជួយ​​ធ្វើ​ឲ្យ​​​អារម្មណ៍​របស់​លោក​អ្នក​មាន​សភាព​ស្ងាត់ស្ងៀម​ល្អ​ មាន​ការ​អត់ធ្មត់ ដែល​ជា​ផ្លូវ​ឆ្ពោះ​ទៅ​រក​ការ​កាត់​បន្ថយ​ស្រ្តេស។

៣ ដើរ​កម្សាន្ត

នៅ​រង់ចាំ​អី​ទៀត ​បើ​ប្រិយមិត្ត​មាន​អារម្មណ៍​តឹងតែង​ខ្លាំង ហេតុ​អ្វី​មិន​យក​ពេល​វេលា​​មួយ​ចំនួន​ដើរ​លេង​កម្សាន្ត​តែ​ម្ដង​ទៅ? ការ​ដើរ​កម្សាន្ត​ជា​មួយ​មិត្តភ័ក្ដិ ឬ​ក្រុម​គ្រួសារ​ទៅ​កន្លែង​ផ្សេងៗ នឹង​បាន​រួម​ច​ចំណែក​យ៉ាង​សំខាន់​ធ្វើ​ឲ្យ​អារម្មណ៍​ប្រិយមិត្ត​ស្រស់ស្រាយ​​​អាច​កាត់​បន្ថយ​ស្រ្តេស​​បាន​។

៤ ម៉ាស្សា​​ក្បាល

ស្ត្រេស​អាច​កាត់​បន្ថយ​​បាន​​តាម​របៀប​មួយ​ទៀត​គឺ​ការ​ម៉ាស្សា​ក្បាល។ ប្រិយមិត្ត​អាច​​ម៉ាស្សា​ដោយ​ខ្លួនឯង ឬ អ្នក​ជំនាញ​​​តាម​តែ​អាច​ធ្វើ​បាន។ ទន្ទឹម​នឹង​នេះ ​ការ​ធ្វើ​សមាធិ​​​​ក៏​ជា​គន្លឹះ​ល្អ​ផង​ដែរ​នៅ​ពេល​នេះ ត្បិតអី​វា​ជួយ​​ឲ្យ អារម្មណ៍​ស្ងប់ស្ងាត់​បាន​ល្អ​​​ចេះ​គ្រប់គ្រង​អារម្មណ៍​ខ្លួនឯង​ឈប់​គិត​ពី​បញ្ហា​ផ្សេងៗ។

៥ លេង​កីឡា

សកម្មភាព​លេង​កីឡា​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​សុខភាព​​ល្អ​ប៉ុណ្ណោះ​ទេ វា​ថែម​ទាំង​បាន​បង្កើត​​បរិយាកាស​រីករាយ និង​ធ្វើ​ឲ្យ​លោក​អ្នក​​ផ្តោត​​​លើ​កីឡា​នោះ ជាជាង​​គិត​ទៅ​លើ​បញ្ហា​ដែល​កើត​មាន​ ដែល​ជា​មូលហេតុ​នាំឲ្យ​ស្តេ្រស​នោះ។​

៦ ស្ដាប់​ចម្រៀង

ស្ដាប់​បទ​ចម្រៀងមួយចំនួន​ ឬ បើ​អាច​លេង​ឧបករណ៍​តន្ត្រី​ផ្សេងៗ ទៀត​កាន់តែ​ប្រសើរ​ដែល​​ប្រិយមិត្ត​​យល់​ថា ​​ពេញ​ចិត្ត​​ជាងគេ​ អាច​​បង្កើនបាន​​ភាព​រីករាយ​ នេះ​ហើយ​ជា​អ្វី​ដែល​ធ្វើ​ឲ្យ​ស្រ្តេស​​អាច​កាត់បន្ថយ​បាន​​។

សូមចុចអាន៖ ចង់​សម្រក​ទម្ងន់​ សាក​ទទួលទាន​អាហារ​ទាំង​នេះ​ម្ដង​មើល៍!

៧ ប្ដូរ​ឥរិយាបថ​​​អង្គុយ

ការងារ​ច្បាស់​ណាស់​ពេលខ្លះ​ពិត​ជា​បាន​ធ្វើ​ឲ្យ​ប្រិយមិត្ត​មាន​​ការ​ហត់នឿយ​ និង​បង្ក​ទៅ​ជា​​ស្ត្រេស​​​កើត​មាន​ជា​ញឹកញាប់។ ដូច្នេះ​ អំឡុង​ពេល​នេះ​ មិត្ត​អ្នក​អាន​អាច​ប្ដូរ​ឥរិយាបថ​​អង្គុយ ឬ ងើប​ដើរ​មួយ​ភ្លែត និង​​ត្រូវ​ធ្វើ​ឲ្យ​បាន​ទៀងទាត់​ នោះ​ស្រ្តេស​ពិត​ជា​ត្រូវ​បាន​កាត់បន្ថយ​ជា​មិន​ខាន។

៨ ជៀសវាង​សេព​គ្រឿង​ស្រវឹង ឬ ប្រើប្រាស់​ថ្នាំ

ប្រិយមិត្ត​ប្រហែល​ជា​ធ្លាប់​គិត​ថា ការ​​​ពិសា​ស្រា ឬ ឱសថ​មួយ​ចំនួន​​​ដើម្បី​កាត់​បន្ថយ​ស្តេ្រស​ជា​ដំណោះស្រាយ​យ៉ាង​ល្អ​ប្រសើរ​។ តែ​នេះ​វា​ជា​រឿង​ខុស​ឆ្គង​បំផុត ពីព្រោះ​វា​មិន​ត្រឹមតែ​មិន​អាច​​កាត់​បន្ថយ​ស្រ្តេស​ប៉ុណ្ណោះ​ទេ ថែម​ទាំង​បំផ្លាញ​សុខភាព​របស់​​​​លោក​អ្នក​ទៀត​ផង។ ​ជា​ការ​ល្អ​ប្រសើរ​នៅ​ពេល​មាន​អារម្មណ៍​តឹងតែង ​ប្រសិន​បើ​លោក​អ្នក​ប្ដូរ​មក​ទទួល​ទាន​ទឹក​​ជំនួស​វិញ​នោះ។​​​​

៩ បង្កើត​កម្មវិធី​សប្បាយៗ​ឲ្យ​បាន​ច្រើន

ពិត​ជា​ដូច​ពាក្យ​មួយ​គេ​និយាយ​​ថា សើច​ច្រើន​ចម្រើន​អាយុ​មែន ត្បិតអី​ការ​សើច​​ធ្វើ​ឲ្យ​អារម្មណ៍​របស់​លោក​អ្នក​ស្រស់ស្រាយ ភ្លេច​នូវ​កង្វល់​ទាំង​ឡាយ​បាន​យ៉ាង​ច្រើន​ទៀត​ផង។ ដូច្នេះ ប្រិយមិត្ត​​អាច​​ចាប់​ផ្ដើម​បង្កើត​កម្មវិធី​សប្បាយៗ ឬ ចូលរួម​​កម្មវិធី​ណាមួយ​​ជា​មួយ​មិត្តភ័ក្ដិ​ដែល​តាម​តែ​អាច​ធ្វើ​បាន ដើម្បី​​​​កាត់​បន្ថយ​អារម្មណ៍​តានតឹង​ទាំង​នេះ។

១០ គេង​ឲ្យ​គ្រប់គ្រាន់

ទទួល​ទាន​ដំណេក​យ៉ាង​ទៀត​ទាត់ និង​បាន​ត្រឹមត្រូវ​​ចាប់​ពី​៧​ទៅ​៨​ម៉ោង​ឡើង​​ទៅ​នឹង​ធ្វើ​ឲ្យ​រាងកាយ​របស់​ប្រិយមិត្ត​អាច​សម្រាក​បាន​គ្រប់គ្រាន់ ហើយ​បញ្ហា​ស្ត្រេស​​នៅ​ក្នុង​ខ្លួន​ប្រាកដ​ជា​​អាច​​កាត់បន្ថយ​បាន​​យ៉ាង​មាន​ប្រសិទ្ធភាព៕

10 Kind of Foods making your skin.....

Posted by Chhay Seng Chhinh on March 31, 2014 at 10:05 PM Comments comments (0)

ទំព័រដើម

www.news.sabay.com.kh

ចង់​មាន​ស្បែក​ស្រស់​ថ្លា គឺ​ជា​​ចំណុច​មួយ​សំខាន់​ផង​ដែរ​​របស់​មនុស្ស​​ទូទៅ​ជា​ពិសេស​​សម្រាប់​មិត្ត​យុវវ័យ​​ចង់​បាន​ក្នុង​ការ​​ជួយ​បង្កើន​សម្រស់​របស់​ខ្លួន ក៏​ដូច​ជា​ការ​​ជួយ​បង្កើន​​​​ភាព​ទាក់ទាញ​​ផង​ដែរ​ពី​សាធារណជន​ទូទៅ។ ក៏ប៉ុន្តែ ​រឿង​មួយ​ដែល​ត្រូវ​ចោទសួរ​នៅ​ពេល​នេះ​​គឺ​ថា តើ​​គួរតែ​ទទួលទាន​អាហារ​អ្វី​ខ្លះ​ទើប​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ​ស្រប​តាម​បំណង​ប្រាថ្នា​របស់​ខ្លួន​ដូច​ខាងលើ​​នេះ?

ខាងក្រោម​នេះ​គឺ​ជា​ប្រភេទ​អាហារ​សំខាន់ៗ​ចំនួន​១០​ប្រភេទ ដែល​ត្រូវ​បាន​គេ​រក​ឃើញ​ថា​មាន​គុណប្រយោជន៍​​សំខាន់​បំផុត​ក្នុង​ការ​ជួយ​​រក្សា​ស្បែក​ឲ្យ​​ស្រស់​ស្អាត៖​

១ គ្រាប់​ធញ្ញជាតិ

ប្រិយមិត្ត​ដែល​ចង់​​ឲ្យ​ស្បែក​ស្អាត​ ត្រូវ​ពូកែ​​ជ្រើសរើស​គ្រាប់​ធញ្ញជាតិ​ទាំងមូល​​​មក​​ទទួល​ទាន ព្រោះ​ថា គ្រាប់​ធញ្ញជាតិ​ដែល​មិន​ត្រូវ​បំបែក វា​នឹង​ផ្ទុក​សារធាតុ​ចិញ្ចឹម​​អុកស៊ីតកម្ម​ខ្ពស់​ សម្រាប់​ប្រឆាំង​ទៅ​នឹង​ការ​ខូចខាត​កោសិកា​ស្បែក។

​​២ ទឹកដោះ​ពពែ

ទឹកដោះ​ពពែ​មាន​ផ្ទុក​​សារធាតុ​​អាស៊ីដ ឡាក់ទិក ជា​ប្រភព​ដ៏​សំខាន់​នៃ​ជាតិ​វីតាមីន A និង E ។ ទន្ទឹម​នឹង​នេះ វា​ក៏​មាន​ផ្ទុក​​ទៅ​ដោយ​អាស៊ីដ Caprylic សម្រាប់​ជួយ​ធ្វើ​ឲ្យ​កម្រិត​​pH នៅ​ក្នុង​ខ្លួន​​ចុះ​ទាម ដែល​មាន​សារសំខាន់​សម្រាប់​ការពារ​ពី​​មេរោគ​បាក់តេរី​ផ្សេងៗ។

៣ គ្រាប់​សណ្ដែកដី

គ្រាប់​សណ្ដែកដី​ជា​ប្រភព​ដ៏​អស្ចារ្យ​​​នៃ​​ជាតិ​វីតាមីន​E ដែល​​ជួយ​​ធ្វើ​ឲ្យ​ស្បែក​មាន​សំណើម​ ​និង​ការពារ​ពី​ការ​បំផ្លាញ​ដោយ​ពន្លឺ​ព្រះអាទិត្យ។

៤ ប៊័រ​ (Shea Butter) ​

ប៊័រ​ត្រូវ​បាន​គេ​ប្រើប្រាស់​ជា​ទូទៅ​សម្រាប់​​ប្រយុទ្ធ​ប្រឆាំង​ទៅ​នឹង​​ភាព​ជ្រីវជ្រួញ​នៅ​លើ​ស្បែក។ ក្រៅ​ពី​នេះ​ វា​គឺ​ជា​ភ្នាក់ងារ​មួយ​ជួយ​ឲ្យ​ស្បែក​មាន​សំណើម​ជា​ប្រចាំ និង​អាច​ស្រូប​យក​ចំហាយ​វិទ្យុសកម្ម​ពី​កាំរស្មី UV ទៀត​ផង។

៥ បន្លែ​ស្រស់

បន្លែ​ជា​ទូទៅ​គឺ​ជា​ប្រភព​ដ៏​សំខាន់​ដែល​ផ្ទុក​​​សារជាតិ​វីតាមីន A ​ខ្ពស់​​ជួយ​រក្សា​ស្បែក​ឲ្យ​ស្រស់​ស្អាត​និង​ក្មេង​​ដដែល។

៦ ស្រូវ​សាឡី

សារធាតុ​ដ៏​សំខាន់​មួយ​ទៀត​ជួយ​ឲ្យ​ស្បែក​​​ស្រស់​ស្អាត​​គឺ​មាន​​នៅ​ក្នុង​ស្រូវ​សាឡី ត្បិតអី​ស្រូវ​សាឡី​​ផ្ទុក​ទៅ​ដោយ​សារធាតុ​ម្សៅ​មួយ​ប្រភេទ​​ជួយ​ឲ្យ​ស្បែក​មាន​សំណើម និង​ការពារ​ពីរ​ការ​​រំខាន​នានា​មក​លើ​ស្បែក ព្រម​ទាំង​ប្រឆាំង​ទៅ​នឹង​បាក់តេរី​ផ្សេងៗ ទៀត​ផង។

៧ ផ្លែ​ក្រូច​

ផ្លែ​ក្រូច​មាន​ផ្ទុក​វីតាមីន​C ដែល​មាន​គុណប្រយោជន៍​​យ៉ាង​មហាសាល​សម្រាប់​​ជួយ​ផ្ដល់​សារធាតុ​ចិញ្ចឹម ​ជួយ​ឲ្យ​ស្បែក​ស្រស់​ថ្លា និង​​ផ្តល់​វីតាមីន​​​សម្រាប់​រក្សា​ទម្រង់​ស្បែក​ឲ្យ​​​លូតលាស់​ល្អ​។

​៨ ស៊ុត

អ្នក​មិន​ត្រូវ​មើល​រំលង​​ស៊ុត​សត្វ​នោះ​ឡើយ ពីព្រោះ​ថា​វា​ពិត​ជា​មាន​ផ្ទុក​ប្រូតេអ៊ីន​សំខាន់ៗ​ចំនួន ៤០​ប្រភេទ​ ​សម្រាប់​ជួយ​​​​​​ឲ្យ​ស្បែក​​​​ជួសជុល​​កោសិកា​ចាស់ៗ​ដោយ​ខ្លួន​ឯង និង​ជា​ប្រភព​មួយ​រួម​ចំណែក​ដល់​សុខភាព​ស្បែក និង​ធ្វើ​ឲ្យ​ក្រចក​លូតលាស់​បាន​ល្អ។ ​

៩ អាហារ​សមុទ្រ

ដើម្បី​កាត់​បន្ថយ​ភាព​ស្ងួត និង​ការ​រលាក់​នៅ​លើ​ស្បែក គេ​ពិត​ជា​ត្រូវ​ការ​ទទួលទាន​អាហារ​ដែល​មាន​សារធាតុ អូ​មីកា ៣។ សារធាតុ​នេះ​មាន​ច្រើន​បំផុត​នៅ​ក្នុង​អាហារ​សមុទ្រ ដូច​ជា ក្ដាម​សមុទ្រ ងាវ បង្កង​ ជា​ដើម​ដែល​ប្រឆាំង​ទៅ​នឹង​រោគ​សើស្បែក។

១០ ទឹកឃ្មុំ

ការ​ទទួល​ទាន​ទឹក​ឃ្មុំ​សុទ្ធ​ជួយ​ប្រមូល​ផ្តុំ​ជាតិ​សំណើម និង​រក្សា​ស្បែក​ឲ្យ​ស្រស់​រលោង ព្រម​ទាំង​ជា​ភ្នាក់ងារ​យ៉ាង​ពិសេស​មួយ​ជួយ​ប្រយុទ្ធ​ប្រឆាំង​ទៅ​នឹង​​បាក់តេរី​ទៀត​ផង៕