|
|
ទំព័រដើម
www.news.sabay.com.kh
ស្រ្តេសបានក្លាយជាបញ្ហាទូទៅ កើតមានជាប្រចាំរបស់មនុស្សគ្រប់រូប។ ប៉ុន្តែបញ្ហាត្រង់ថា អ្នកខ្លះអាចជួបប្រទះបញ្ហានេះតិចតួចបំផុត ខណៈមនុស្សមួយចំនួនទៀតបានក្លាយជារឿងធម្មតាទៅហើយ។
ទោះបីជាយ៉ាងណាក៏ដោយ ប្រសិនបើប្រិយមិត្តទុកឲ្យបញ្ហានេះ កាន់តែធំឡើងពីមួយថ្ងៃទៅមួយថ្ងៃ នៅពេលអនាគត វានឹងបង្កទៅជាជំងឺផ្លូវចិត្ត និងផ្លូវកាយផ្សេងៗទៀតដែលប៉ះពាល់យ៉ាងខ្លាំងដល់សុខភាព។ ខាងក្រោមនេះ គឺជាគន្លឹះសាមញ្ញមួយចំនួន ដែលអាចរួមចំណែកកាត់បន្ថយស្រ្តេសរបស់លោកអ្នក។
១ ឈប់ផ្ដោតលើបញ្ហាដែលកើតមាន
ការគិតទៅលើបញ្ហាដែលកើតមានឡើងស្រាប់ នឹងធ្វើឲ្យលោកអ្នកមានអារម្មណ៍តឹងតែងកាន់តែខ្លាំងបន្ថែមទៀត។ យកល្អឈប់គិតលើបញ្ហានោះ ហើយប្ដូរមកមើលគន្លឹះផ្សេងៗជាដំណោះស្រាយវិញ ទើបប្រសើរ។
២ ហាត់ប្រាណ
ហាត់ប្រាណតាមបែប Yoga មានគុណប្រយោជន៍ច្រើនណាស់សម្រាប់កាត់បន្ថយស្រេ្តស។ វាជួយធ្វើឲ្យអារម្មណ៍របស់លោកអ្នកមានសភាពស្ងាត់ស្ងៀមល្អ មានការអត់ធ្មត់ ដែលជាផ្លូវឆ្ពោះទៅរកការកាត់បន្ថយស្រ្តេស។
៣ ដើរកម្សាន្ត
នៅរង់ចាំអីទៀត បើប្រិយមិត្តមានអារម្មណ៍តឹងតែងខ្លាំង ហេតុអ្វីមិនយកពេលវេលាមួយចំនួនដើរលេងកម្សាន្តតែម្ដងទៅ? ការដើរកម្សាន្តជាមួយមិត្តភ័ក្ដិ ឬក្រុមគ្រួសារទៅកន្លែងផ្សេងៗ នឹងបានរួមចចំណែកយ៉ាងសំខាន់ធ្វើឲ្យអារម្មណ៍ប្រិយមិត្តស្រស់ស្រាយអាចកាត់បន្ថយស្រ្តេសបាន។
៤ ម៉ាស្សាក្បាល
ស្ត្រេសអាចកាត់បន្ថយបានតាមរបៀបមួយទៀតគឺការម៉ាស្សាក្បាល។ ប្រិយមិត្តអាចម៉ាស្សាដោយខ្លួនឯង ឬ អ្នកជំនាញតាមតែអាចធ្វើបាន។ ទន្ទឹមនឹងនេះ ការធ្វើសមាធិក៏ជាគន្លឹះល្អផងដែរនៅពេលនេះ ត្បិតអីវាជួយឲ្យ អារម្មណ៍ស្ងប់ស្ងាត់បានល្អចេះគ្រប់គ្រងអារម្មណ៍ខ្លួនឯងឈប់គិតពីបញ្ហាផ្សេងៗ។
៥ លេងកីឡា
សកម្មភាពលេងកីឡាមិនត្រឹមតែធ្វើឲ្យសុខភាពល្អប៉ុណ្ណោះទេ វាថែមទាំងបានបង្កើតបរិយាកាសរីករាយ និងធ្វើឲ្យលោកអ្នកផ្តោតលើកីឡានោះ ជាជាងគិតទៅលើបញ្ហាដែលកើតមាន ដែលជាមូលហេតុនាំឲ្យស្តេ្រសនោះ។
៦ ស្ដាប់ចម្រៀង
ស្ដាប់បទចម្រៀងមួយចំនួន ឬ បើអាចលេងឧបករណ៍តន្ត្រីផ្សេងៗ ទៀតកាន់តែប្រសើរដែលប្រិយមិត្តយល់ថា ពេញចិត្តជាងគេ អាចបង្កើនបានភាពរីករាយ នេះហើយជាអ្វីដែលធ្វើឲ្យស្រ្តេសអាចកាត់បន្ថយបាន។
សូមចុចអាន៖ ចង់សម្រកទម្ងន់ សាកទទួលទានអាហារទាំងនេះម្ដងមើល៍!
៧ ប្ដូរឥរិយាបថអង្គុយ
ការងារច្បាស់ណាស់ពេលខ្លះពិតជាបានធ្វើឲ្យប្រិយមិត្តមានការហត់នឿយ និងបង្កទៅជាស្ត្រេសកើតមានជាញឹកញាប់។ ដូច្នេះ អំឡុងពេលនេះ មិត្តអ្នកអានអាចប្ដូរឥរិយាបថអង្គុយ ឬ ងើបដើរមួយភ្លែត និងត្រូវធ្វើឲ្យបានទៀងទាត់ នោះស្រ្តេសពិតជាត្រូវបានកាត់បន្ថយជាមិនខាន។
៨ ជៀសវាងសេពគ្រឿងស្រវឹង ឬ ប្រើប្រាស់ថ្នាំ
ប្រិយមិត្តប្រហែលជាធ្លាប់គិតថា ការពិសាស្រា ឬ ឱសថមួយចំនួនដើម្បីកាត់បន្ថយស្តេ្រសជាដំណោះស្រាយយ៉ាងល្អប្រសើរ។ តែនេះវាជារឿងខុសឆ្គងបំផុត ពីព្រោះវាមិនត្រឹមតែមិនអាចកាត់បន្ថយស្រ្តេសប៉ុណ្ណោះទេ ថែមទាំងបំផ្លាញសុខភាពរបស់លោកអ្នកទៀតផង។ ជាការល្អប្រសើរនៅពេលមានអារម្មណ៍តឹងតែង ប្រសិនបើលោកអ្នកប្ដូរមកទទួលទានទឹកជំនួសវិញនោះ។
៩ បង្កើតកម្មវិធីសប្បាយៗឲ្យបានច្រើន
ពិតជាដូចពាក្យមួយគេនិយាយថា សើចច្រើនចម្រើនអាយុមែន ត្បិតអីការសើចធ្វើឲ្យអារម្មណ៍របស់លោកអ្នកស្រស់ស្រាយ ភ្លេចនូវកង្វល់ទាំងឡាយបានយ៉ាងច្រើនទៀតផង។ ដូច្នេះ ប្រិយមិត្តអាចចាប់ផ្ដើមបង្កើតកម្មវិធីសប្បាយៗ ឬ ចូលរួមកម្មវិធីណាមួយជាមួយមិត្តភ័ក្ដិដែលតាមតែអាចធ្វើបាន ដើម្បីកាត់បន្ថយអារម្មណ៍តានតឹងទាំងនេះ។
១០ គេងឲ្យគ្រប់គ្រាន់
ទទួលទានដំណេកយ៉ាងទៀតទាត់ និងបានត្រឹមត្រូវចាប់ពី៧ទៅ៨ម៉ោងឡើងទៅនឹងធ្វើឲ្យរាងកាយរបស់ប្រិយមិត្តអាចសម្រាកបានគ្រប់គ្រាន់ ហើយបញ្ហាស្ត្រេសនៅក្នុងខ្លួនប្រាកដជាអាចកាត់បន្ថយបានយ៉ាងមានប្រសិទ្ធភាព៕
Categories: Health and Beauty
The words you entered did not match the given text. Please try again.
Oops!
Oops, you forgot something.